កម្មវិធីគណនាការជួញដូរ – រៀបចំផែនការជួញដូរដោយទំនុកចិត្ត

អ្វីទៅជា កម្មវិធីគណនាការជួញដូរ?

កម្មវិធីគណនាការជួញដូរ គឺជាឧបករណ៍អនឡាញដែលជួយឱ្យអ្នកជួញដូរប៉ាន់ស្មានតួលេខហិរញ្ញវត្ថុសំខាន់ៗ មុនពេលបើក ឬក្នុងពេលគ្រប់គ្រងការជួញដូរ។

គ្រាន់តែបញ្ចូលព័ត៌មានដូចជា ផលិតផល ទំហំ lot, Leverage និងកម្រិតតម្លៃ អ្នកអាចដឹងពីលទ្ធផលដែលអាចកើតឡើងភ្លាមៗ ដោយមិនចាំបាច់គណនាដោយដៃឱ្យស្មុគស្មាញ។

ការជួញដូរដោយប្រើម៉ាជីនមានហានិភ័យ។ តួលេខដែលបង្ហាញគ្រាន់តែជាការប៉ាន់ស្មានផ្អែកលើទិន្នន័យលក្ខណៈផលិតផលបច្ចុប្បន្នប៉ុណ្ណោះ — តួលេខជាក់ស្តែង និងចុងក្រោយ គឺតាមអ្វីដែលបង្ហាញក្នុងប្លាតហ្វមជួញដូររបស់អ្នក។

ស្វែងយល់ពី ការគណនាក្នុងការជួញដូរ

គណនាការជួញដូរកាន់តែងាយស្រួលជាមួយកម្មវិធីគណនាការជួញដូររបស់ Lirunex។ អ្នកអាចប៉ាន់ស្មានតម្លៃ pip, ម៉ាជីនដែលត្រូវការ, ទំហំ lot និងប្រាក់ចំណេញ ឬខាតដែលអាចកើតឡើង តាមរយៈឧបករណ៍អនឡាញដែលប្រើងាយស្រួល។

មិនថាអ្នកជួញដូរ Forex ទំនិញ សន្ទស្សន៍ ឬ CFDs ផ្សេងទៀតដែលយើងផ្តល់ជូននោះទេ ការយល់ដឹងពីការគណនាក្នុងការជួញដូររបស់អ្នក នឹងជួយឱ្យអ្នកវាយតម្លៃហានិភ័យដែលកំពុងកាន់ និងត្រៀមខ្លួនសម្រាប់ស្ថានភាពទីផ្សារផ្សេងៗបានល្អជាងមុន។

ការគណនាតម្លៃ pip

តម្លៃ pip គឺជាចំនួនទឹកប្រាក់ដែលប្រែប្រួល នៅពេលតម្លៃគូរូបិយប័ណ្ណ Forex ផ្លាស់ទី 1 pip ដែលអាស្រ័យលើផលិតផល ទំហំ lot និងរូបិយប័ណ្ណគណនី។

ការដឹងពីតម្លៃ pip ជួយឱ្យអ្នកប៉ាន់ស្មានថា ការប្រែប្រួលអត្រាប្តូរប្រាក់នឹងប៉ះពាល់ដល់ការជួញដូររបស់អ្នកកម្រិតណា។

ការគណនាម៉ាជីន

ម៉ាជីន គឺជាទឹកប្រាក់ដែលត្រូវការសម្រាប់បើក ឬរក្សាការជួញដូរដែលប្រើ Leverage។

ម៉ាជីនដែលត្រូវការអាស្រ័យលើកត្តាជាច្រើន ដូចជា ទំហំ lot, Leverage លក្ខណៈរបស់ផលិតផល និងលក្ខខណ្ឌជួញដូរដែលពាក់ព័ន្ធ។

កម្មវិធីគណនាម៉ាជីនជួយឱ្យអ្នកដឹងជាមុនថា ត្រូវការទឹកប្រាក់ប៉ុន្មានសម្រាប់ការជួញដូរនីមួយៗ។

ហេតុអ្វីគួរប្រើ កម្មវិធីគណនាការជួញដូរ?

កម្មវិធីគណនាការជួញដូរមានអត្ថប្រយោជន៍ជាក់ស្តែងជាច្រើន:

សំណួរដែល សួរញឹកញាប់

តើកម្មវិធីគណនាការជួញដូរប្រើសម្រាប់អ្វី?

កម្មវិធីគណនាការជួញដូរជួយឱ្យអ្នកជួញដូរប៉ាន់ស្មានតួលេខដូចជា ម៉ាជីនដែលត្រូវការ តម្លៃ pip ទំហំ lot និងប្រាក់ចំណេញ ឬខាតដែលអាចកើតឡើង។

តើខ្ញុំអាចប្រើកម្មវិធីគណនាការជួញដូរសម្រាប់ Forex និង CFDs បានទេ?

បាន។ កម្មវិធីគណនាការជួញដូរអាចប្រើបានទាំង Forex និងផលិតផល CFD ផ្សេងទៀត អាស្រ័យលើផលិតផល និងមុខងារគណនាដែលមាន។

តើត្រូវគណនាប្រាក់ចំណេញ ឬខាតពីការជួញដូរយ៉ាងដូចម្តេច?

ជាទូទៅ ប្រាក់ចំណេញ ឬខាតអាស្រ័យលើតម្លៃចូល និងតម្លៃចេញ ទិសដៅនៃការជួញដូរ ទំហំ lot និងលក្ខណៈរបស់ផលិតផល។ ថ្លៃចំណាយផ្សេងៗក្នុងការជួញដូរក៏អាចប៉ះពាល់ដល់លទ្ធផលចុងក្រោយផងដែរ។

តើម៉ាជីន និង Leverage ខុសគ្នាដូចម្តេច?

ម៉ាជីន គឺជាទឹកប្រាក់ដែលត្រូវដាក់ដើម្បីបើកការជួញដូរដែលប្រើ Leverage ចំណែក Leverage អនុញ្ញាតឱ្យអ្នកបើកការជួញដូរដែលមានតម្លៃធំជាងទឹកប្រាក់ដែលអ្នកដាក់។ ប៉ុន្តែ Leverage ក៏ធ្វើឱ្យការខាតអាចកើនឡើងច្រើនធៀបនឹងទឹកប្រាក់នោះផងដែរ។

តើលទ្ធផលពីកម្មវិធីគណនាការជួញដូរមានការធានាឬទេ?

ទេ។ លទ្ធផលពីកម្មវិធីគណនាការជួញដូរគ្រាន់តែជាការប៉ាន់ស្មាន ដោយផ្អែកលើព័ត៌មានដែលអ្នកបញ្ចូល និងការសន្មតក្នុងការគណនាប៉ុណ្ណោះ។ លទ្ធផលជួញដូរជាក់ស្តែងអាចខុសគ្នា។